បើ​កូ​វីដ​ស្រាក់ស្រាន្ត កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើងវិញ នៅ​ឆ្នាំ​២០២២​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តសៀមរាប​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិនជា​កូ​វីដ ស្រាក់ស្រាន្ត នោះ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើងវិញ នៅ​ឆ្នាំ​២០២២​។ នៅពេលនោះ គេ​នឹង​បានឃើញ​ទីក្រុង​សៀមរាប មាន​ផ្លូវ​ស្អាត បន្ទាប់ពី​ផ្លូវ​ស្អាត​នៅ​ភ្នំពេញ និង​ផ្លូវ​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ និង​កែលម្អ​ដងស្ទឹង​សៀមរាប​នេះ នឹង​ចំណាយពេល​ជាង ១​ឆ្នាំ​។​

​ផ្លូវ​ទាំង ៣៨​ខ្សែ ដែល​បើក​ការដ្ឋាន​នាពេលនេះ មាន​ប្រវែង​សរុប ១០៨.៧៤ គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កក្វក់ ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ​។

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ ​នឹងធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្របតាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ​ដល់​ការការពារ និង​កែលម្អ​បរិស្ថាន ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។

​ក្រោយពី​បញ្ចប់​ការសាងសង់​ទៅ គម្រោង​នេះ នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចតេជោ ហ៊ុន សែន សម្រេចជួយប្រជាជនក្រីក្រមួយគ្រួសារ២ម៉ឺន រៀល ​សម្រាប់រយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា សូម​បន្ត​មក​ធ្វើតេស្តរ​កកូ​វីដ នៅថ្ងៃទី៣០វិច្ឆិកានេះ! ​នៅ​ភ្នំពេញ រៀបចំ​សណ្ឋាគារ សុខា​ភ្នំពេញ សម្រាប់​អ្នក​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​
ព័ត៌មានជាតិ
បិទ​រោងកុន​​ រោងសម្តែងសិល្បៈ ​និងសារមន្ទីរ​​ទូទាំងប្រទេស រយៈពេល​ ២សប្តាហ៍ចាប់ពីថ្ងៃនេះតទៅ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​សម្រេចលុបចោលកម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មា នៅថ្ងៃទី៧ ខែធ្នូខាងមុខ​
ព័ត៌មានជាតិ
​សម្តេចតេជោ ហ៊ុន សែន៖ ​ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំង ​មិនមែនជារឿងសមរម្យទេ, ​រដ្ឋផ្តល់ឲ្យមួយគ្រួសារ ​២ម៉ឺនរៀលក្នុង១ថ្ងៃចំពោះអ្នកក្រីក្រ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៖ ឆ្លង​កូ​វីដ​ថ្មី ៨​នាក់​ទៀត និង​ធ្វើតេស្ត​បាន ៣៣៣២​នាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី