ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការ​ថវិកា ៩១​លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ​នូវផ្លូវលំជនបទ ដែល​​ខូចខាត​ដោយគ្រោះទឹក​ជំនន់​​ជាង ១៧០០ គ​.​ម ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានរៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី «​យុទ្ធសាស្ត្រ​កែលម្អ​ការខូចខាត ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់ ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ​» នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ក្នុង​សន្និសីទកាសែត លោក ចាន់ ដារ៉ុង អ្នកនាំពាក្យ​​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា ផ្លូវ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​ថ្មីៗ​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ នៅ ៩​ខេត្ត រួមមាន​៖ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្ត​ប៉ៃលិន ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 

​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ថែមថា ​​ផ្លូវ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​លិច សរុបទូទាំង​ប្រទេស​​ចំនួន ៣៣៤​ខ្សែ ដោយមាន​ប្រវែង​សរុប ២៩១០ គ​.​ម​។ ក្នុងនោះ នៅពេល​ទឹក​ស្រក​ទៅវិញ ផ្លូវ​ដែល​រង​ការខូចខាត មាន​ប្រវែង ១៧១០,៥០ គ​.​ម​។ ក្នុងការ​ស្តារឡើងវិញ​នូវ​ផ្លូវ​ខូចខាត​ទាំងនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការ​ថវិកា​សរុប​ប្រមាណ ៩១​លាន​ដុល្លារ​អាមេរិក​។

លោក ចាន់ ដារ៉ុង បន្ថែមថា មកដល់ពេលនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ ទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១៥លានដុល្លារហើយ ដើម្បីស្តារឡើងវិញនូវផ្លុវខូចខាត ហើយក្រសួង ក៏មានថវិកាវិភាត ឆ្នាំ២០២០ សម្រាប់ប្រើប្រាស់លើការស្តារឡើងវិញនូវផ្លូវខូចខាតនេះ​។

អ្នកនាំពាក្យ បន្តថា ក្នុងចំណោមផ្លូវខូចខាត​ដោយជំនន់ទឹកភ្លៀងកន្លងមកនេះ ក្រសួង​កំណត់ជាអាទិភាព ដែលត្រូវជួសជុល និងស្តារផ្លូវជនបទខូចខាត មុន​គេ គឺនៅ ៣ ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ ត្រូវការថវិកា ៤,៦ លានដុល្លារ​ ខេត្តពោធិ៍សាត់ ៤,៦ លានដុល្លារ និងខេត្តបាត់ដំបង ចំនួន ៣,៣ លានដុល្លារ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ អ្នកនាំពាក្យ​ក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានបញ្ជាក់ថា ក្រសួង​បានតភ្ជាប់ និងជួសជុលផ្លូវលំជនបទ ដែលខូចខាតដោយគ្រោះទឹកជំនន់ថ្មីៗនេះ បាន ១១១,៥៥ គ.ម ដើម្បី​ឲ្យមានប្រក្រតីភាពឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង
Top News: ទីបំផុតលោក ដូណាល់ ត្រាំ ទំនងទទួលស្គាល់ការចាញ់ឆ្នោត ក្រោយព្រមផ្តល់ព័ត៌មាន​ផ្ទេរអំណាចទៅកាន់លោក ចូ បៃឌិន
ព័ត៌មានជាតិ
ទឹកចិត្តកម្ពុជា! សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត យកទៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៦​វិច្ឆិកា
ព័ត៌មានជាតិ
ឆ្នាំនេះ ​រកឃើញសំបុកសត្វកុកពាក់អំបោះ ​ឬសត្វកស ​បានចំនួន ៤សំបុកហើយ​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង កាលពី​ខែតុលា នាំ​ឲ្យ​ខូចខាត​អណ្តូងទឹក ៤១៥៥ អណ្តូង ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការ​ថវិកា ៩០​ម៉ឺន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំអន្តរក្រសួងពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ​ការបន្ធូរបន្ថយទោស និងលើកលែងទោស​
ព័ត៌មានជាតិ
គួរឲ្យអនិច្ចា! ទីសក្ការបូជា ​«ព្រះអង្គជប់» នៃភ្នំគូលែន សុទ្ធតែគំនរសំរាមរប៉ាតរប៉ាយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី