(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា រដូវវស្សា ឆ្នាំ២០២០ នេះ សន្មតថា បានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា-ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ គឺបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-៣២°C។ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានទី ១៩-៣១°C។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី ២៣-៣១°C៕




