លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ "123456" និង "password"។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។

បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា "123456", "123456789", "picture1", "password," និង "12345678" ជាដើម ហើយនៅក្នុងចំណោមលេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ "picture1" តែមួយប៉ុណ្ណោះដែលត្រូវចំណាយពេលប្រមាណ៣ម៉ោង ដើម្បីបំបែកបាន។

ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថាអ្នកប្រើប្រាស់មួយចំនួនបានប្រើលេខសម្ងាត់ដូចជា "football" "iloveyou" "letmein" និង "pokemon" ដែលនេះបង្ហាញថាអ្នកប្រើប្រាស់ជាច្រើននៅតែមិនមានការប្រុងប្រយ័ត្នជាមួយនឹង សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។

គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ ហើយនាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយរួចមកហើយដែរ។ ដូច្នេះជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕ ប្រភព% នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ព្រុំ សុខា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ក្រសួង​អប់រំ​ ​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀនចំនួន​ ​៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​
ព័ត៌មានជាតិ
ជប៉ុនផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ​ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩​
ព័ត៌មានជាតិ
អត្រាឆ្លងកូវីដ-១៩ នៅតែបន្ត ថ្នាក់ដឹកនាំ ប.ស.ស. នៅតែលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកក្រោមឱវាទ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាមួយនឹងវិធានរបស់ក្រសួងសុខា​ភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​លា​ហើយ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដោយ​ថ្ងៃ​ដំបូង​នេះ ចេញ​សាក​ដៃ វាយកូនគោល​
ព័ត៌មានជាតិ
រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី