Breaking News: ក្រសួងសុខាភិបាល ជម្រាបក្រសួងវប្បធម៌ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអភិបាលរាជធានី-ខេត្តទាំងអស់ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់។

យោងតាមលិខិតផ្ញើទៅកាន់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវរោងភាពយន្ដ និងសារមន្ទីរនានា នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧
ព័ត៌មានជាតិ
លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល
ព័ត៌មានជាតិ
ថ្ងៃទី​១៩​វិច្ឆិកា​នេះ បញ្ចប់​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ កណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា សរុប ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត លើក​ទី​៤ កាលពី​ថ្ងៃទី​១៨​វិច្ឆិកា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធនិងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី