(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា នៅទូទាំងប្រទេស កាលពីថ្ងៃទី១៨វិច្ឆិកាម្សិលមិញ មិនមានអ្នកឆ្លងជំងឺកុវីដ១៩ថ្មីឡើយ។ ជាសរុប នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៤នាក់។ ក្នុងនោះ ២៩១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ១២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។




