ឡាវ ជា​ប្រទេស​ទី​១០ ក្នុង​អាស៊ាន ដែលមាន​អ្នក​ឆ្លង​កូ​វីដ តិចជាងគេ ត្រឹមតែ ២៤​នាក់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ២៣​នាក់ បានជា​សះស្បើយ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តាម​តួលេខ​នៅក្នុង​វេ​ប​សាយ www.worldometers.info បង្ហាញថា ប្រទេស​ឡាវ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ តិចជាងគេ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ឡាវ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ត្រឹមតែ ២៤​នាក់​។ ក្នុងនោះ មាន ២៣​នាក់ ជាសះស្បើយ និង​ម្នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។ ឡាវ មិនមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ដូច​កម្ពុជា​យើង​ដែរ​។ ឡាវ មាន​ប្រជាជន​សរុប​ជាង ៧​លាន ៣​សែន​នាក់​។​

​វេ​ប​សាយ www.worldometers.info បានបង្ហាញ​តួលេខ​ពី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ រួមមាន​៖

១-​ឥណ្ឌូនេស៊ី មាន​អ្នក​ឆ្លង ៤៦៧ ១១៣​នាក់​។ ស្លាប់ ១៥ ២១១ នាក់ និង​ជាសះស្បើយ ៣៩១ ៩៩១ នាក់​

២-​ហ្វីលីពីន មាន​អ្នក​ឆ្លង ៤០៧ ៨៣៨ នាក់​។ ស្លាប់ ៧ ៨៣២​នាក់ និង​ជាសះស្បើយ ៣៧៤ ៣២៩ នាក់​

៣-​ភូមា មាន​អ្នក​ឆ្លង ៦៨ ៩៩៤​នាក់ ស្លាប់ ១ ៥៧៧​នាក់ និង​ជាសះស្បើយ ៥២ ៣៥១ នាក់​

៤-​សិង្ហ​បុរី មាន​អ្នក​ឆ្លង ៥៨ ១១៩​នាក់ ស្លាប់ ២៨​នាក់ និង​ជាសះស្បើយ ៥៨ ០២៩​នាក់​

៥-​ម៉ាឡេស៊ី មាន​អ្នក​ឆ្លង ៤៧ ៤១៧​នាក់ ស្លាប់ ៣០៩​នាក់ និង​ជាសះស្បើយ ៣៤ ៧៨៥​នាក់​

៦-​ថៃ មាន​អ្នក​ឆ្លង ៣ ៨៧៤​នាក់ ស្លាប់ ៦០​នាក់ និង​ជាសះស្បើយ ៣៧១៥​នាក់​

៧-​វៀតណាម មាន​អ្នក​ឆ្លង ១ ២៨១​នាក់ ស្លាប់ ៣៥​នាក់ និង​ជាសះស្បើយ ១១០៣​នាក់​

៨-​កម្ពុជា មាន​អ្នក​ឆ្លង ៣០២​នាក់ ជាសះស្បើយ ២៨៩​នាក់​

៩-​ព្រុយ​ណេ មាន​អ្នក​ឆ្លង ១៤៨​នាក់ ស្លាប់ ៣​នាក់ និង​ជាសះស្បើយ ១៤៥​នាក់​

១០-​ឡាវ មាន​អ្នក​ឆ្លង ២៤​នាក់ ជាសះស្បើយ ២៣​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង បង្ហាញលទ្ធផលការងារដោះស្រាយចំពោះមតិយោបល់ ​​និងសំណូមពរតាម​ហ្វេ​ស​ប៊ុ​កបានចំនួន​ ៣៣ករណី និងកំពុងដោះស្រាយ ១៨៧ករណី
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោងរោងចក្រថ្មីចំនួន៥ ​ដែលមានទុនវិនិយោគសរុប​ ២៤លានដុល្លារ​
ព័ត៌មានជាតិ
«ពេទ្យយើង» ​ចាប់ផ្តើមជ្រើសរើស​ និងចុះឈ្មោះគ្លីនិក និងមន្ទីរពេទ្យឯកជន ​ចូលរួមអនុវត្តគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងនៅកម្ពុជា​
ព័ត៌មានជាតិ
ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ​មូលនិធិគន្ធបុប្ផាកម្ពុជា ​ទទួលបានថវិកាបរិច្ចាគជាង ​៧០ម៉ឺនដុល្លារអាមេរិក​ ក្នុងខែតុលា ឆ្នាំ២០២០​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ការលើកឡើង​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ​នៅក្រុងសៀមរាប ​នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី