ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ​មូលនិធិគន្ធបុប្ផាកម្ពុជា ​ទទួលបានថវិកាបរិច្ចាគជាង ​៧០ម៉ឺនដុល្លារអាមេរិក​ ក្នុងខែតុលា ឆ្នាំ២០២០​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ក្នុងខែតុលា ឆ្នាំ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល (ជាង៩ម៉ឺនដុល្លារ) និង ៦៦៣ ៥៦២ ដុល្លារអាមេរិក ដែលជាការបរិច្ចាគពីសប្បុរសជនចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រម្យណីយដ្ឋានអង្គរក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន ០៤ ទីតាំង។ ក្នុងចំណោមសប្បុរសជនទាំង ៥ ២៧៦ រូប មានសប្បុរសជនជា សមាជិកកិត្តិយស ចំនួន ១១ រូប, សមាជិកគាំទ្រ ចំនួន ៤ ៦៦៤ រូប, សប្បុរសជនផ្សេងៗ ចំនួន ៦០១រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ 

មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនៈវិស័យ កុមារជាអនាគតរបស់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា លើកទឹកចិត្តដល់សប្បុរសជន ឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA (គណនីប្រាក់រៀល៖000791704, ប្រាក់ដុល្លារ៖000791702), ធនាគារ ACLEDA (គណនីជាប្រាក់រៀល៖0001-0341273813, ប្រាក់ដុល្លារ៖0001-0341273824), ធនាគារ Canadia (គណនីប្រាក់រៀល៖001-0004517348,ប្រាក់ដុល្លារ៖001-0004517337) ធនាគារ Chip Mong (គណនីប្រាក់រៀល៖10115556, ប្រាក់ដុល្លារ៖10115555),ភ្នាក់ងារ Wing (គណនីប្រាក់រៀល៖5559, ប្រាក់ដុល្លារ៖5558),ភ្នាក់ងារ True Money (គណនី៖1992) ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព័្ទ៖ ០៦១ ៧០ ១១១១។

សប្បុរសជនអាចចូលជា សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕

អត្ថបទដែលជាប់ទាក់ទង
​កម្ពុជា​សម្រេចជ្រើសរើសឈុត​​ «ព្រះថោងតោងស្បៃនាងនាគ» ​ដើម្បី​បង្ហាញដល់ពិភពលោក​ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងបាងកក​
ព័ត៌មានជាតិ
ប្រតិភូកម្ពុជាដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ បាននាំម៉ាស២លាន១សែន និងបរិក្ខារពេទ្យទៅដល់ប្រទេសមិត្តឡាវហើយ
ព័ត៌មានជាតិ
​សូមជួយត្រេកអរ! ​ក្មេងប្រណាំងកង់ដែលល្បីខ្លាំងលើបណ្តាញសង្គម​ ទទួលបានអាហារូបករណ៍ ១០០% ​នៅសាលាឯកជនមួយ​ រហូតដល់ចប់ថ្នាក់ទី១២
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង បង្ហាញលទ្ធផលការងារដោះស្រាយចំពោះមតិយោបល់ ​​និងសំណូមពរតាម​ហ្វេ​ស​ប៊ុ​កបានចំនួន​ ៣៣ករណី និងកំពុងដោះស្រាយ ១៨៧ករណី
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោងរោងចក្រថ្មីចំនួន៥ ​ដែលមានទុនវិនិយោគសរុប​ ២៤លានដុល្លារ​
ព័ត៌មានជាតិ
«ពេទ្យយើង» ​ចាប់ផ្តើមជ្រើសរើស​ និងចុះឈ្មោះគ្លីនិក និងមន្ទីរពេទ្យឯកជន ​ចូលរួមអនុវត្តគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងនៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី