លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កម្លាំងនៃការងារជាក្រុម​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

"នៅពេលដែលមានវិបត្តិកើតឡើង ប្រសិនបើយើង ធ្វើការតែឯងលំបាកខ្លាំង ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នាជាក្រុម តែងតែនាំឲ្យយើងប្រសើរឡើង"

ជាបឋម នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន គិតនិងពិចារណា អំពីតម្លៃ នៃការធ្វើការរួមគ្នា ជាក្រុម ឬ ជាសហគមន៍ និង រក្សាកិច្ចសហប្រតិបត្តិការ ចេញពីបុគ្គល ស្ថាប័នតូច រឿងស្ថាប័នធំ ដែលស្ថិតក្នុងស្ថានការណ៍លំបាកនៃនៃវិបត្តិសេដ្ឋកិច្ចឬហានិភ័យផ្សេងៗ។

នេះគឺជាឧទាហរណ៍មួយ នៃរឿងនិទាន របស់ប្រទេសលោកខាងលិច។

 " រដូវធ្លាក់ព្រិលនិង សត្វកាំប្រម៉ា "

សត្វកាំប្រម៉ា ជាធម្មតាពួកគេមានទម្លាប់រស់នៅដាច់ចេញពីគ្នាពីព្រោះដោយសារតែបន្លា នៅជាប់ខ្លួនរបស់ពួកជាមូលហេតុដែលធ្វើឲ្យគ្នាទៅវិញទៅមកប៉ុន្តែ គ្រាមួយដោយសារតែអាកាសធាតុប្រែប្រួល មានការធ្លាក់ព្រិលទឹកកក ខុសរដូវកាល ដែលធ្វើឱ្យសត្វកាំប្រម៉ាទាំងអស់ នៅក្នុងតំបន់ ទទួលរងការឈឺចាប់ដោយសារតែភាពត្រជាក់ខ្លាំង  មិនត្រឹមតែប៉ុណ្ណោះះពួកគេមិនបានរៀបចំទុកជាមុនចំពោះអ្វីៗ ដែលកំពុងកើតឡើងនេះឡើយ។

ដោយការស្លាប់ជាបន្តបន្ទាប់ពីព្រោះអាកាសធាតុត្រជាក់នៅតែបន្ត សត្វកាំប្រម៉ាដែលនៅសេសសល់បានយល់ឃើញថា " ពួកគេអាចរស់រៀនមានជីវិតប្រសិនបើពួកគេនៅផ្ដុំគ្នា " កុំដៅចេញពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ អាច ជា ឡកកំដៅ មួយសម្រាប់ កម្ដៅពួកគេម្នាក់ ប៉ុន្តែការលំបាកនោះគឺថា នៅពេលដែលពួកគេនៅកៀកជាប់គ្នា ពួកគេនឹងមុខបន្លាដែលនៅជាប់ខ្លួនរបស់ពួកគេទៅវិញទៅមក តែទោះជាយ៉ាងណាក៏ដោយក្រុមសត្វកាំប្រម៉ាដែលនៅសល់ពីការស្លាប់បានតស៊ូនៅផ្ដុំគ្នា ដោយការមុតបន្លាប្រសើរជាងស្លាប់។

អត្ថន័យរៀបរាប់ខាងលើនោះបានបញ្ជាក់ឲ្យឃើញថា " ក្នុងគ្រាលំបាក ឬ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ច  " ការធ្វើការតែឯងលំបាកហើយមិនបានវែងឆ្ងាយឡើយ ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នា អ្វីទាំងអស់តែងតែប្រសើរឡើង "

ភាពជាក់ស្ដែង ចំពោះម្ចាស់អាជីវកម្មនៅក្នុងគ្រាលំបាកដោយសារតែវិបត្តិពិភពលោក នៃ Covid 19 " បានកំពុងរីករាលដាល បែបនេះ: ចំនួនអតិថិជននិងចំនួននៃប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងគំហុក ជាសញ្ញាមួយឱ្យអ្នករៀនបត់បែន  បំផុសឲ្យមានការជួបជាមួយ អ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្ម  ដើម្បីស្វែងរកនូវតុល្យភាពនៃសភាពជាក់ស្ដែង ជាពិសេសនោះ ការថ្លឹងថ្លែងដើម្បីរក្សាកម្លាំងធនធានមនុស្ស តាមរយៈនៃការជួបនិងការចរចា  សូមចងចាំថា: " ការចរចារតែងតែនាំមកនូវគ្រាប់ ពូជ នៃការពិចារណា ដើម្បីឲ្យបានផលប្រយោជន៍ទាំងសងខាង " ការងារជាក្រុម ផ្ដល់ផលប្រយោជន៍ដូចខាងក្រោម:

១ : បង្កើន ការច្នៃប្រឌិត និងបង្កើន ការរៀន អំពីការងារ.

២ : នាំឲ្យបុគ្គលម្នាក់ៗ កសាង ទេពកុសល ជំនាញ ជាពិសេសម្ចាស់អាជីវកម្ម បង្កើនគុណភាពជំនាញចាត់ចែងធនធានមនុស្ស  សូមចងចាំថា " ទ្រព្យពិតប្រាករបស់ម្ចាស់អាជីវកម្មគឺធនធានមនុស្ស "។

៣ : ពង្រីកទំហំនៃភាពជឿជាក់

ទំនាក់ទំនង និង ការជឿជាក់ក្នុងបុគ្គលនីមួយៗ

ជាមួយនឹងទេពកុសល និងជំនាញរបស់ខ្លួននោះ នាំឲ្យមាននៅការជឿទុកចិត្តជាសាធារណៈ " ទំហំនៃជំនឿជឿជាក់ចេញពីសាធារណជន អាស្រ័យទៅលើទំហំនៃជំនឿ ជឿជាក់ ខាងក្នុងអង្គភាពដែលចេញពីបុគ្គលម្នាក់ៗ "។

៤ .លុបបំបាត់នៅភាពសង្ស័យ:

នៅក្នុងការធ្វើអាជីវកម្ម ភាពសង្ស័យទៅលើបុគ្គល រឿងសង្ស័យស្ថានការណ៍អាក្រក់កើតឡើងនៅពេលខាងមុខ

 គឺមិនបានធ្វើឱ្យអាជីវកម្មរីកចម្រើនបានឡើយដូច្នេះហើយការធ្វើការជាក្រុម មានការបង្ហាញទឹកតាងអំពីស្នាដៃ ការងារបុគ្គលម្នាក់ត្រូវបំពេញប្រចាំថ្ងៃ ។

៥: មានដំណោះស្រាយចំពោះជម្លោះ

នៅក្នុងកាលដែលធ្វើការជាក្រុមបានជួយឲ្យបុគ្គលម្នាក់ៗមានដំណោះស្រាយជាមួយនឹងជម្លោះផ្សេងពីព្រោះការងារជាក្រុមជាទីកន្លែងដែលបុគ្គលម្នាក់យកបញ្ហាមកដាក់លើតុរួមគ្នាដើម្បីរៀនដើម្បីចែករំលែកការងារដែលពួកគេម្នាក់បានជួប។

ការបើកចំហរមិនបិទបាំងចំពោះគ្នាទៅវិញទៅមកគឺជាកូនសោដ៏ធំដើម្បីដោះស្រាយជម្លោះដើម្បីដោះស្រាយជម្លោះ។

-និពន្ធដោយ លោក : សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

-PAPAYA NEXT STEP CO,.LTD

-PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

-PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)

-PAPAYA GARDEN(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ការលើកឡើង​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ​នៅក្រុងសៀមរាប ​នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
ឡាវ ជា​ប្រទេស​ទី​១០ ក្នុង​អាស៊ាន ដែលមាន​អ្នក​ឆ្លង​កូ​វីដ តិចជាងគេ ត្រឹមតែ ២៤​នាក់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ២៣​នាក់ បានជា​សះស្បើយ​
ព័ត៌មានជាតិ
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន ២៨​នាក់​បន្ថែមទៀត ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី