​ខេត្តកោះកុង ប្រារព្ធពិធីមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តកោះកុង)៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០ )។

ក្នុងពិធីជួបជុំនាព្រឹកថ្ងៃទី៩វិច្ឆិកានេះ ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជន ក១២ និងយុវជន កាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដូងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជា ពិសេស បានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍ លើគ្រប់វិស័យ ក៏ដូចជាខួប ៨ ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

អង្គពិធីមិទ្ទិញទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរោជបិតាឯករាជ្យជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕


អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តព្រះសីហនុ ​រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ០៩ វិច្ឆិកា និង​ទិ​វា​កំ​ណើ​ត​នៃ​​កង​យោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)
ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០
ព័ត៌មានជាតិ
ខេត្តស្វាយរៀង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ព័ត៌មានជាតិ
ខេត្តតាកែវ អបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ព័ត៌មានជាតិ
នយោបាយថៃ៖ មេកងទ័ពថៃដ៏មានឥទ្ធិពលនិយាយថា គ្មានរដ្ឋប្រហាកើតឡើងទេ ប៉ុន្តែកុំទៅប្រមូលផ្តុំជិតព្រះបរមរាជវាំង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី