(បាងកក)៖ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Narongphan Jitkaewtae បានច្រានចោលរាល់ការលើកឡើងថា នឹងកើតមានរដ្ឋប្រហារយោធា ដើម្បីបញ្ចប់វិបត្តិនយោបាយថៃ ដែលបង្កឡើងដោយការប្រមូលផ្តុំគ្នាជាច្រើនខែរបស់ក្រុមបាតុករ ដែលទាមទារឲ្យកែទម្រង់របបរាជានិយមថៃនោះផង។
ការបំភ្លឺរបស់មេបញ្ជាការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លើយតបនៅពេលត្រូវបានសួរនៅថ្ងៃច័ន្ទអំពីឱកាសនៃការធ្វើរដ្ឋប្រហារ។ ក្រុមអ្នករាជានិយមថៃកាលពីថ្ងៃអាទិត្យ បាននិយាយអំពីការអំពាវនាវឱ្យធ្វើរដ្ឋប្រហារ បន្ទាប់ពីក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីគាំទ្រការទាមទារឱ្យមានការកែទម្រង់របបរាជានិយម។ ក្រោយមក ពួកគេបានស្ងប់ចិត្តបន្ទាប់ពីដាក់ញត្តិទាមទារឲ្យកងទ័ពគាំទ្រពួកគេ ក្នុងការការពារស្ថាប័នរាជានិយម។
ការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យ បាននាំឱ្យប៉ូលីសបាញ់កាណុងបាញ់ទឹកម្តងទៀត ដើម្បីរារាំងខ្ទប់ក្រុមបាតុករនៅសាន់ហាំង ដែលប៉ុនប៉ុននាំគ្នាទៅព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រថៃ៕



