TOP NEWS: ​រដ្ឋមន្ត្រីការបរទេស ហុងគ្រី ​ត្រូវបានអាជ្ញាធរថៃរៀបចំឲ្យហោះហើរត្រឡប់ទៅប្រទេសខ្លួនវិញ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីបានបញ្ជាក់ថា លោកបានកំពុងធ្វើដំណើរចេញពីប្រទេសថៃ ត្រឡប់ទៅប្រទេសរបស់ខ្លួនហើយ។ រាល់កម្មវិធីជួបជាមួយមេដឹកនាំថៃក៏ត្រូវលុបចោលទាំងអស់។

ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពេលទៅដល់ទីក្រុងបាងកក ប្រទេសថៃ។ សារនៅលើបណ្តាញសង្គម Twitter លោកបានសរសេរដូច្នេះថា៖ «មិត្តរួមការងារជាទីស្រឡាញ់ អរគុណចំពោះការទាក់ទង និងសាររបស់អ្នក។ សង្ឃឹមថានឹងបាននៅជាមួយអ្នកឆាប់ៗនេះ!»។

លោកបន្តថា៖ «សូមអរគុណចំពោះសារសំរាប់ការព្រួយបារម្មណ៍ និងការបួងសួង។ ខ្ញុំចង់និយាយថា ខ្ញុំមិនចង់ឲ្យកើតស្ថានភាពនេះសម្រាប់នរណាម្នាក់ទេ។ ខ្ញុំសង្ឃឹមថា វានឹងមិនមានរយៈពេលយូរជាង១០ថ្ងៃទេ...។ អាជ្ញាធរថៃមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាខ្ញុំ, រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមកជួបខ្ញុំនៅក្នុងមន្ទីរពេទ្យ ហើយបានយល់ព្រមយល់ព្រមធ្វើដំណើរទៅផ្ទះ។ ដូច្នេះខ្ញុំកំពុងធ្វើដំណើរទៅអាកាសយានដ្ឋាន និងអាចហោះហើរបាននៅថ្ងៃនេះ»៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស​ទាំង​អស់ ដែល​បានធ្វើ​តេស្ត មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ការពារជាតិ កោតសរសើរ​យ៉ាង​ស្មោះ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែល​កងទ័ព សម្រេចបាន​កន្លងមក​
ព័ត៌មានជាតិ
គ​.​ជ​.​ប នឹងចូលរួម​សង្កេតការណ៍​ការបោះឆ្នោត នៅ​ប្រទេស​ឥណ្ឌា តាម​ប្រព័ន្ធ​អន​ឡាញ​
ព័ត៌មានជាតិ
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​!
ព័ត៌មានជាតិ
Breaking News: លោក Biden នៅតែបន្តនាំមុខ លោក Trump ២៦៤ ទល់នឹង ២១៤
ព័ត៌មានជាតិ
ក្រសួងអប់រំឲ្យផ្អាកការសិក្សា១៤ថ្ងៃ ​ចំពោះគ្រឹះស្ថានសិក្សាដែលមាន​បុគ្គលិក ​និងសិស្ស​និស្សិត ​ជួប​ផ្ទាល់​ជាមួយប្រមុខ​ការទូត​ហុង​គ្រី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី