តុលាការ​កម្ពុជា ចេញ​ដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ឬ​អង្គភាព​ជាប់​ឈ្មោះ ក្នុង​បញ្ជី​នៃ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ពាក់ព័ន្ធ​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្តិ ចំនួន ២ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ឬ​អង្គភាព​ជាប់​ឈ្មោះ ក្នុង​បញ្ជី​នៃ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អ​.​ស​.​ប ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​កូរ៉េខាងជើង​។ ប្រទេស​ទាំងពីរ ទទួលរង​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ​។​

​ដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ឬ​អង្គភាព​ជាប់​ឈ្មោះ ក្នុង​បញ្ជី​នៃ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប លើ​ប្រទេស​អ៊ីរ៉ង់ ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ហន សុ​ខេមរិន និង​ដីកា​មួយទៀត ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ពេជ្រ វិជ្ជាធរ ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េខាងជើង​។​

​ប្រទេស​អ៊ីរ៉ង់ និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​ប្រទេស​កូរ៉េខាងជើង ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បានចេញ​សេចក្តីសម្រេច​ជាច្រើន ដាក់ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជិត ២ពាន់តោន​ ជូនប្រជាកសិករជាង ១ម៉ឺន៣ពាន់គ្រួសារ ​នៅថ្ងៃទី០៧ ខែវិច្ឆិកា
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ​បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល​ និងធនាគារជាតិនៃកម្ពុជា ​
ព័ត៌មានជាតិ
​អន្តរក្រសួងប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ​នៅក្រុងសៀមរាប ​​ថ្ងៃទី១៦ ខែវិច្ឆិកា​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ២១៨ ទល់នឹង ១៤៨
ព័ត៌មានជាតិ
គណៈកម្មការទី៤ ព្រឹទ្ធសភា ​បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំនួន២ ​
ព័ត៌មានជាតិ
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ២០៧ ទល់នឹង ១៤៨
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី