(កោះកុង)៖ ថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងគោលបំណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែលកពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត សូមកោតសរសើរនូវគំនិតរៀបចំប្រកបដោយឆន្ទៈ ក្នុងការលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកាជួយ ដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែលកពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ខ្ញុំជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ នឹងទទួលបានជោគជ័យ ដែលជាការរួមចំណែកជួយដល់កុមារកម្ពុជា និងសង្គមជាតិយើង៕




