សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃស្អែក​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​ថ្ងៃទី​២៥​តុលា​
ព័ត៌មានជាតិ
ផ្លូវ​ក្រោម​ដី នៅ​ស្ពាន​អាកាស​ចោមចៅ ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​២៦​តុលា​នេះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ​១
ព័ត៌មានជាតិ
TOP NEWS: បាតុកររាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា ដើម្បីបណ្តេញនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចេញពីតំណែង
ព័ត៌មានជាតិ
អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់ កើនឡើង​ដល់ ៤០​នាក់ និង​អ្នករងគ្រោះ កើនឡើង​ដល់​ជាង ៥៤​ម៉ឺន​នាក់​
ព័ត៌មានជាតិ
ជនសង្ស័យ ចំនួន ១៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី