ការពិត! Chief រិទ្ធី ​ទទួលមរណភាពដោយសារជំងឺលើសឈាម​ និងលើសជាតិស្ករខ្លាំង​ មិនមែនជំងឺក្រិនថ្លើម និងជំងឺសួតទេ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ពិធីបុណ្យសពរបស់លោក ស៊ឺ សោភ័ណ្ឌរិទ្ធី «Chef រិទ្ធី» ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer ប្រព្រឹត្តទៅនៅក្នុងបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

សិល្បករកម្ពុជា ដែលបានចូលរួមពិធីបុណ្យសពនៅថ្ងៃទី២១ ខែតុលានេះ បានឲ្យដឹងថា លោកសោភ័ណ្ឌរិទ្ធី បានទទួលមរណភាពដោយសារជំងឺលើសឈាម និងលើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់គាត់សូមធ្វើការបដិសេធថា គាត់កើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនទេ។

គួរបញ្ជាក់ថា មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef រិទ្ធី» កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ខណៈពេលកម្មវិធីទើបតែបានចាក់ផ្សាយថ្មីៗនេះ។

មរណភាពរបស់ Chief ដ៏ឆ្នើមរូបនេះ មិនត្រឹមតែបន្សល់ទុកភាពសោកសៅដល់ក្រុមគ្រួសារសាច់ញាតិនោះទេ ប៉ុន្តែ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកដដោយជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារយ៉ាងច្បាស់លាស់បែបនេះ៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងការបរទេស ប្រកាស​ផ្សាយនូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បន្ត​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី ហុង ត្រូវបានតែងតាំង ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
ព័ត៌មានជាតិ
លោក​ឧកញ៉ា ជាម ឃុន​ណាត ត្រូវបានតែងតាំង ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
ព័ត៌មានជាតិ
លោក​ឧកញ៉ា ចាប ហុង​លី ត្រូវបានតែងតាំង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី