(វៀតណាម)៖ នៅក្នុងខែនេះមានពលរដ្ឋវៀតណាមជាង ១០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់និងបាក់ដី ហើយភាគច្រើននៃពលរដ្ឋដែលបានស្លាប់នោះគឺជាទាហាន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ប្រធានសមាគមនកាកបាទក្រហមបានបន្តថា វៀតណាមនឹងត្រូវមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃបន្តបន្ទាប់ទៀត ដែលកត្តានេះនឹងបង្កឲ្យស្ថានភាពទឹកជំនន់នៅក្នុងប្រទេសវៀតណាមកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។
ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់វៀតណាមក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ និងបានធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ១៧៨,០០០ខ្នងជនលិច ខណៈមកទល់នឹងពេលនេះនៅមានប្រជាពលរដ្ឋវៀតណាមជាច្រើននាក់កំពុងតែបាត់ខ្លួនរកមិនឃើញ៕




