ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ ជួយ​អ្នក​រងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកជំទាវ គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ​ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងក្រុមការងារ បាននាំយក តង់ចំនួន៥០ ធុងស្តុកទឹកចំនួន៥០ ព្រមទាំងដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលពួកគាត់មានតម្រូវការចាំបាច់ជាខ្លាំង និងមានសំណូមពរមកកាន់លោក រ័ត្ន ស្រ៊ាង ត្រូវការតង់ដើម្បីសង់ជម្រកនៅទីទួលសុវត្ថិភាព បន្ទាប់ពីគាត់បានជម្លៀសខ្លួនចេញពីផ្ទះដែលកំពុងលិចទឹក និងខ្វះទឹកស្អាតប្រើប្រាស់ ក៏ដូចជាខ្វះធុងស្តុកទឹកផងដែរ។

ក្នុងឱកាស ចុះចែកតង់ ធុងស្តុកទឹក និងដឹកទឹកស្អាត ដាក់ជូនពលរដ្ឋដែលខ្វះខាត ទាំង៥០គ្រួសារ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបជួយគ្រួសារកម្មករសំណង់មួយគ្រួសារ ដែលបាត់បង់ការងារធ្វើ គ្មានជម្រកសមរម្យ និងខ្វះលទ្ធភាពចិញ្ចឹមគ្រួសារ ដោយលោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុងស្តុកទឹក តង់ ព្រមទាំង ជួយគាត់ឲ្យបានការងារសំណង់ ធ្វើភ្លាមៗ ដើម្បីទទួលបានចំណូលដោះស្រាយជីវភាពគ្រួសារជាបន្តទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុន EZECOM រៃអង្គាសមូលនិធិជួយជនរងគ្រោះពីទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ​និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ​
ព័ត៌មានជាតិ
ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥១ ​ចំណុចគីឡូម៉ែត្រលេខ២៧+៥០០ ​ដែលជន់លិចដោយជំនន់ទឹកភ្លៀង បានស្រកហើយ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​
ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី