BREAKING NEWS: អភិបាលខេត្តកំពង់ស្ពឺ ប្រកាសអាសន្នម៉ោង៤ល្ងាចនេះ ក្រុងច្បារមនទាំងមូលនឹងត្រូវជន់លិចខ្លាំង សូមបងប្អូនរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។

ឯកឧត្តម វ៉ី សំណាង បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ ក្នុងក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែក ត្រូវរើសម្ភារផ្សេងៗនៅក្នុងផ្ទះ ចេញទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ»៕

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តបាត់ដំបង គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
ពលការិនីម្នាក់ដែលបានស្នើសុំជំនួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ!
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធ ចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់
ព័ត៌មានជាតិ
កីឡាករបាល់ទាល់ Cristiano Ronaldo ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី