ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធ ចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរ-ពាក់ព័ន្ធ្ធ ចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។

ក្នុងនោះឱកាសការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេសត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសរបស់អ្នកទទួលការសំណង់តាមដំណាក់កាលនីមួយៗ ដើម្បីធានាគុណភាពសំណង់ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស។ ម្យ៉ាងវិញទៀត ត្រូវខិតខំពន្លឿនការងារនេះឲ្យបានឆាប់ដោយសារកម្ពស់ទឹកទន្លេកំពុងបន្តហក់ឡើង ហើយស្ថានភាពភ្លៀងធ្លាក់នៅក្រុងកំពង់ចាមច្រើន ដែលនឹនាំឱ្យមានការរាំងស្ទះដល់ប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់ម្ចាស់ម៉ូតូដែលបានធ្លាក់ចូលក្នុងលូ។

គួរបញ្ជាក់ថា៖ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ :៣០នាទី រំលងអាធ្រាត្រ មានភ្លៀងមួយមេឃធំ បណ្តាឲ្យបាក់ លូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងធ្លាក់ម៉ូតូ០១គ្រឿង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផល ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ២០ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ចុះសិក្សាស្វែងយល់ពីការងារអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត​
ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
ពលការិនីម្នាក់ដែលបានស្នើសុំជំនួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ!
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី