សម្តេចក្រឡាហោម ស ខេង : ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះគ្រោះថ្នាក់ចរាចរណ៍ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន២៤៣០លើក ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ រយៈពេល៩ខែកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅ៣១៥៩លើក។

អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលថយចុះមកនៅត្រឹម២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ រយៈពេល៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៥២១នាក់។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ អ្នករងរបួសមានចំនួន៣៦៦៣នាក់ បានថយចុះ១០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ៤៧២១នាក់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត។

យ៉ាងណាមិញសម្តេចក្រឡាហោម នៅបន្តការអំពាវនាវដល់ប្អូនជនរួមជាតិទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងសូមស្នើថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង
រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ​ផ្តល់​ថវិកា​ជូន​លោក ស៊ិន សារ៉េត ​អ្នកកាសែត​ថតរូប AKP ចូលនិវត្ត ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម
ព័ត៌មានជាតិ
ស្ត្រីជន​ជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង ទើប​មកពី​អាមេរិក ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៣​ថ្ងៃ នៅផ្ទះ
ព័ត៌មានជាតិ
ឯកឧត្តម ឈឹម សៅគី ចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត»
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយច្រូតស្រូវលិចទឹករបស់ប្រជាកសិករប្រមាណជា ៤,៥ហិកតា
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី