ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយច្រូតស្រូវលិចទឹករបស់ប្រជាកសិករប្រមាណជា ៤,៥ហិកតា​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងស្នងការនគរបាលខេត្ត កងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្ត លោកអភិបាលស្រុកមង្គលបូរី ចុះជួយច្រូតស្រូវលិចទឹក របស់ប្រជាពលរដ្ឋ ៤,៥ហិកតា នៅភូមិបល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងនោះក៍មានវត្តមានអញ្ជើញពី លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ ទិសទី១បន្ទាយមានជ័យ លោឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខេត្ត ក្រុមការងារ កងកម្លាំងប្រដាប់អាវុធជាកម្លាំងជួរមុខ តែងតែចុះជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ទីកន្លែង ពេលវេលាដោយគ្មានគិតពីបក្សពួក និងនិន្នាការនយោបាយនោះឡើយ ទីណាមានទុកលំបាកទីនោះមានមន្ត្រី ថ្នាក់ដឹកនាំ និងកងកម្លាំងចុះជាប់ជានិច្ចដូចជារងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែក ក្រីក្រខ្វះខាត និងគ្រោះទឹកជំនន់ដូចជាក់ស្តែងថ្ងៃនេះ និងកន្លងមក កងកម្លាំងបានចុះដោយស្រាយបានទាន់ពេលវេលាប្រកបដោយភាពជោគជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះលោកមេបញ្ជាការ ស្នងកការនគរបាលកងកម្លាំង ទាំងអស់បានខិតខំយកអស់ស្មារតី សាមគ្គីភាពគ្នាល្អក្នុងបេសកកម្មការងារ នៅមូលដ្ឋាន ដើម្បីចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ ដោះស្រាយបញ្ហាការងារទាំងឡាយ។ សូមបន្តសកម្មភាពនិងអំពើល្អនេះជាគំរូដ៍ល្អប្រពៃសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។

គួរបញ្ជាក់ថា អំឡុងចុងខែកញ្ញា ឆ្នាំ២០២០នេះស្ថានភាពស្រូវបង្កើនរដូវដែលត្រូវប្រមូលផល ស្របពេលទឹកភ្លៀងជាប់ៗ និងហូរមកពីខាងលើធ្វើឲ្យមានការជនលិចនៅភូមិបល័ង្គជ្រៃ ឃុំ សឿ ស្រុកមង្គលបូរីចំនួនត្រឹមតែ៤,៥ ហិកតាប៉ុណ្ណោះ ដោយឃើញពីលំបាកនេះថ្នាក់ដឹកនាំខេត្ត រួមនឹងកងកម្លាំងបានចុះជួយច្រូតកាត់រួចរាល់១០០%ក្នុងរយៈពេលតែកន្លះថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងក្នុងព្រះរាជពិធីបុណ្យខួបប្រសូត ការយាងសោយព្រះទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​កំពុងព្យាយាមការពារស្នាមញញឹម ​ដែលចេញពីតម្លៃសន្តិភាពឲ្យបានសម្រាប់ប្រជាពលរដ្ឋខ្មែរ​
ព័ត៌មានជាតិ
រោងចក្រកាត់ដេរចំនួន២ បោះទុនជិត៥លានដុល្លារ ​ទទួលបានការអនុម័តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ​ផ្តល់​ថវិកា​ជូន​លោក ស៊ិន សារ៉េត ​អ្នកកាសែត​ថតរូប AKP ចូលនិវត្ត ដែលមាន​ជំងឺ​ក្រពះ និង​ទឹកនោមផ្អែម
ព័ត៌មានជាតិ
ស្ត្រីជន​ជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង ទើប​មកពី​អាមេរិក ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៣​ថ្ងៃ នៅផ្ទះ
ព័ត៌មានជាតិ
ឯកឧត្តម ឈឹម សៅគី ចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពអភិវឌ្ឍន៍ជនបទថ្នាក់ខេត្ត»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី