អាជ្ញាធរចុះបង្រ្កាបបទល្មើសនេសាទ ​នៅដែនអភិរក្សឡូត៍លេខ១០ ​ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ឆ្នាំង)៖ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចំនួន ២៩នាក់ ចុះបង្រ្កាបបទល្មើសនេសាទរុះរើ (របាំងសាច់អួន) នៅក្នុងដែនអភិរក្សឡូត៍លេខ១០ ចំណុចដៃដុំរទះ ក្នុងភូមិសាស្ត្រឃុំសំរោងសែន ចំណុចជើងគ្រួស ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលក្នុងការចុះបង្រ្កាបរួមមាន៖ របាំងសាច់អួនចំនួន ០៦កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួន ០៨មាត់, បង្គោល ៣០០ដើម និងបានលែងត្រីចម្រុះចំនួន ៥០គីឡូក្រាម ចូលក្នុងទន្លេ រីឯឧបករណ៍បង្រ្កាបត្រូវបានរក្សាទុកដើម្បីអនុវត្តតាមនិតិវិធី។ ក្នុងការចុះប្រតិបត្តិការនោះ ដោយប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ០៩គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
កងទ័ព​កម្ពុជា​-​ថៃ បាន​សហការគ្នា ចុះ​ដាក់​ម៉ាស៊ីន (GPS) វាស់​តាម​ខ្សែបណ្តោយ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល តែងតាំង​សមាសភាព​នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំភើបទឹកចិត្តប្រជាជនចូលរួមបរិច្ចាគ ទិញវ៉ាក់សាំង ដោយចាត់ទុកជា ចលនាជាតិ នៃខឿនការពារសុខភាពប្រជាជន
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួន ដោយបានពិភាក្សាអំពីបញ្ហាប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា
ព័ត៌មានជាតិ
យុវតី យ៉ង់ ស្រីនីត បានធ្វើឲ្យពិធីករ ពិធីការនីទូរទស្សន៍ ទប់ទឹកភ្នែកមិនបាន !
ព័ត៌មានជាតិ
ទីតាំងដាំកញ្ឆា ១៤២៦ដើម​ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានដុតកម្ទេច​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី