(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានអបអរសាទរឯកឧត្តម ឡឹម តារា ដែលទទួលបានការតែងតាំងពីព្រះមហាក្សត្រ ជាសមាជិកគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានឋានៈស្មើ រដ្ឋលេខាធិការ។
ការទទួលបានមុខងារបន្ថែមតែងតាំងដោយព្រះមហាក្សត្រ នាពេលនេះ ជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមចំពោះស្នាដៃរបស់ឯកឧត្តម ឡឹម តារា ដែលបានខិតខំបំពេញតួនាទីបានយ៉ាងល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកឧកញ៉ា លី ហួរ បានជូនពរឯកឧត្តម ឡឹម តារា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត៕



