រាជរដ្ឋាភិបាល ទទួលបាន​ជាង ៣៦​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល បានទទួល​ថវិកា​ពី​សប្បុរសជន សរុប ៣៦ ៨៧១ ៣៨១ ដុល្លារ​អាមេរិក សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​។ ជំនួយ​នេះ គិត​ត្រឹម​ម៉ោង ៦ ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ ក្នុងនោះ មាន​លុយ​ដុល្លារ ៣៦ ៤៩០ ២៨១ ដុល្លារ និង​លុយ​ខ្មែរ ១ ៥២៤ ៤០០ ០០០​រៀល ( ស្មើ ៣៨១ ១០០ ដុល្លារ​)​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មានបំណង ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជន​ឱ្យបាន ១០​លាន​នាក់ ដែល​ត្រូវការ​វ៉ាក់សាំង​រហូត ២០​លាន​ដូ​ស និង​តម្រូវការ​ចំពោះមុខ​នា​ដំណាក់កាល​ទីមួយ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន ៥០​ម៉ឺន​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​កន្លែង ដែលមាន​ហានិភ័យ និង​កំពុងមាន​ហានិភ័យ ដែល​អាទិភាព​ផ្តល់ជូន​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ រហូតដល់​កម្មករ​បោស​សំរាម​សំអាត​ទីក្រុង​ទីប្រជុំជន​។​ល​។ ដែល​ត្រូវ​ទទួលបាន​នៅ​ដំណាក់កាល​ទីមួយ​នេះ​។​

​ចាប់តាំងពី​យប់​ថ្ងៃទី​៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បាន​ចូលរួម​បរិច្ចាគ​ថវិកា​តាមតិច តាមច្រើន​ជា​បន្តបន្ទាប់​។​

​សូម​រម្លឹកថា សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដោយ​ការផ្ទេរ​ប្រាក់រៀល និង​ប្រាក់​ដុល្លារ មិនមាន​ការបង់​សេវា​ទេ​៖

១.​ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរស័ព្ទ 012 961 971 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

២.​តាមរយៈ​ធនាគារ ABA លេខ​គណនី (001249176) Tep Sothy 

៣.​វី​ង ( Wing) គណនី​ប្រាក់រៀល​គឺ 9992, ប្រាក់​ដុល្លារ​គឺ 9991 

៤.​អេស៊ីលីដា គណនី​ប្រាក់រៀល​គឺ 00010556999989, ប្រាក់​ដុល្លារ​គឺ 00010556999999 

៥.​ចំពោះ​ធនាគារ​វឌ្ឍនៈ គណនី​ប្រាក់រៀល​គឺ 050.01.66.099999.7, ប្រាក់​ដុល្លារ​គឺ 050.02.66.009999.7  

៦.​ចំពោះ​ធនាគារ​កាណាឌីយ៉ា គណនី​ប្រាក់រៀល​គឺ 0010005261568, ប្រាក់​ដុល្លារ​គឺ 0010005261557

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ស្មារតី​សាមគ្គីភាព វប្បធម៌​នៃ​ការចែករំលែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩ ក្នុងចំណោម​ប្រជាជន​កម្ពុជា​យើង មាន​ធំធេង​មហាសាល ដែល​បាន​ក្លាយជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៏​រឹងមាំ​»៕

អត្ថបទដែលជាប់ទាក់ទង
សូម​ចូលរួម​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​ការពុល​ស្រាស ឬ​ស្រាថ្នាំ ឬ​ការពុល​ចំណីអាហារ​!
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ-ក្រុងកំពត ​សម្រេចបាន ៨៣ភាគរយ​ហើយ ​
ព័ត៌មានជាតិ
TOP NEWS: សម្ដេចក្រឡាហោម ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ក្នុងនោះ ម្នាក់​ធ្លាប់​ទៅ​ហាង​លក់​សម្លៀកបំពាក់ Zando
ព័ត៌មានជាតិ
ព្រះមហាក្សត្រ តែងតាំង​ឯកឧត្តម ឯ វុ​ឌ្ឍី ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
សណ្ឋាគារ១ នៅខេត្តក្រចេះ ត្រូវបាន បិទ ដោយសារ...
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី