(ភ្នំពេញ)៖ សារសម្តេចតេជោ ហ៊ុន សែន ណែនាំពីវិធានការកូវីដ១៩ ត្រូវបានអាជ្ញាធរមូលដ្ឋានយកទៅផ្សព្វផ្សាយបន្តតាមការចាក់មេក្រូ ដើម្បីឲ្យសារដ៏មានសារៈសំខាន់នេះ បានបញ្ជៀបទៅដល់ប្រជាពលរដ្ឋ។
បើតាមតារាងបែកចែកផែនការសកម្មភាពផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន របស់ខេត្តព្រៃវែង នៅឃុំពាមមន្ទារ ស្រុកកំពង់ត្របែក បានចែកជាក្រុមៗ ចុះផ្សព្វផ្សាយបន្តបន្ទាន់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ដោយប្រើមធ្យោបាយមេក្រូ និងម៉ូតូ ទៅតាមគោលដៅមូលដ្ឋានផ្សេងៗគ្នា៕





