អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​ចាត់ទុក យុទ្ធនាការប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្សរបស់ទូតអាមេរិកថា​ ល្អ តែខុសកាលៈទេសៈ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកយុទ្ធនាការផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ទូតអាមេរិក ថាជា «យុទ្ធនាការល្អ តែខុសកាលៈទេសៈ»។

សាររបស់ ឯកឧត្តម ជិន ម៉ាលីន ដែល Swift News ទទួលបាននៅរសៀលថ្ងៃទី១ ខែធ្នូនេះ ឯកឧត្តមបានលើកឡើងថា៖ «ជាទស្សនៈផ្ទាល់ខ្លួន ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ ស្ថានទូតអាមេរិករួមទាំងអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិផ្សេងទៀត ​គួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះ ចូលដល់សហគមន៍ ដើម្បីទទួលបានការគាំទ្រនិងស្វាគមន៍ពីប្រជាជាតិខ្មែរទូទាំងប្រទេស»។

ឯកឧត្តមបានបន្តថា៖ «វិធានការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 ចូលដល់សហគមន៍នាពេលនេះ គឺដើម្បីការពារនិងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ ដែលជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានា និងការពារនោះទេ សិទ្ធិផ្សេងៗទៀត ក៏នឹងពុំមានអត្ថិភាពនិងតម្លៃអ្វីដែរ»។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាស ចាប់ផ្តើមយុទ្ធនាការ «បញ្ចេញសម្លេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ក្នុងខែធ្នូនេះ។ បើតាមទូតអាមេរិក យុទ្ធនាការនេះ ជាផ្នែកមួយនៃការរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចពញាចក្រី ហេង សំរិន ​កំពុងធ្វើចត្តាឡីស័កក្នុងគេហដ្ឋាន ​និងផ្ញើសារជូនជនរួមជាតិ ជុំវិញព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា​
ព័ត៌មានជាតិ
គណៈមេធាវី ប្រឡងជ្រើសរើសសិស្ស មេធាវី ​ជំនាន់ទី១៨ ចំនួន ៦០នាក់
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ​ផ្អាកដំណើការ សាលាបង្រៀនជំនាញវិជ្ជាជីវៈ ទេសចរណ៍​ ​និងមជ្ឈមណ្ឌលវាយតម្លៃទាំងអស់ រយៈពេល ១៥ថ្ងៃ​
ព័ត៌មានជាតិ
ដឹងការពិតហើយ! ​ករណីពុលស្រាជាង ១០០នាក់ ​នៅកំពង់ឆ្នាំង ​រកឃើញសារធាតុមេតាណុលក្នុងស្រាខ្ពស់រហូតដល់....​
ព័ត៌មានជាតិ
សូមទស្សនាវីដេអូដំរីកំសត់ KaaVan រាយការណ៍ដោយអ្នកនាង អាន ស្រីណែត
ព័ត៌មានជាតិ
អ្នកវិភាគអាមេរិក និយាយថា ចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់មេដឹកនាំកូរ៉េខាងជើង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី