ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈនៃកិច្ចប្រជុំ៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (តុលា វិច្ឆិកា ធ្នូ) ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។

៥-បញ្ហាផ្សេងៗ

បន្ទាប់ពីអង្គប្រជុំដំណើរការ ទៅតាមរបៀបវារៈ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងនូវកោតសរសើរ ដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក៏ដូចជា ការខិតខំប្រឹងប្រែង ស្រាវជ្រាវ និងក្តាប់នូវរាល់មុខសញ្ញា ដើម្បីបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្រ្ត និងបន្តចាត់ការតាមនីតិវិធី។ ដោយឡែក នៅក្នុងឆ្នាំ២០២០ នេះ ទឹកទន្លេមេគង្គ មានកម្ពស់ទាបជាងបណ្តាឆ្នាំកន្លងទៅ ដែលអាចនឹងប្រឈមនឹងគ្រោះខ្វះទឹក។ យ៉ាងណាម៉ិញ ល្បឿនបង្កបង្កើនផល របស់ខេត្តកំពង់ចាម ការងារដាំដុះស្រូវវស្សាអនុវត្តបាន ៩២៧១៥ហិចតា ស្មើនឹង១០៧ភាគរយ នៃផែនការ ៨៦.៤៦១ហិចតា ដំណាំរួមផ្សំ អនុវត្តបានចំនួន ៤៥០៩៥ ហិចតា ស្មើនឹង៩០,៨៦ភាគរយ នៃផែនការ៤៩.៦៣៣ហិចតា។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បន្តផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការក្រោមឱវាទ និងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ/សង្កាត់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈដែល គិតត្រឹមថ្ងៃ០៥ ខែតុលា នេះ អ្នកចុះឈ្មោះថ្មី មានចំនួន ៣.៤០៩នាក់ លុបចេញពីបញ្ជី មានចំនួន ៦០៩នាក់ សរុបបូកយោងចំនួនក្នុងបញ្ជីចំនួន ៥៩៣.៣១៦នាក់នោះ។

ឯកឧត្តម ខ្លូត ផន មានប្រសាសន៍ថា នៅក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ទទួលរងការឆ្លងរីករាយបានជាសកល នៃជម្ងឺកូវីដ-១៩ យើងទាំងអស់គ្នា មិនត្រូវធ្វេសប្រហែសឡើយ ពោលគឺ ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កាទប់ស្កាត់ មិនឲ្យជម្ងឺមួយនេះ ឆ្លងចូលទៅក្នុងសហគមន៍ឡើយ។ នាឱកាសនោះ ឯកឧត្តម ក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត រៀបចំពិនិត្យ និងកំណត់សមាសភាពមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តលើកទី ២ អាណត្តិទី៣ ឆ្នាំ២០២០ ខាងមុខ ដោយត្រូវរៀបចំ និងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នៅវិធានការពារ និងគិតគូពីគម្លាតសុវត្ថិភាព សម្រាប់អ្នកចូលរួម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ នៅថ្ងៃនេះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
អត់​ការងារ​ធ្វើ​! យុវជន​ម្នាក់ គប់​កញ្ចក់​ឡាន​គេ​បែក ៤​គ្រឿង ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ នៅ​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. បាន​បន្ត​កិច្ចប្រជុំ​ពិភាក្សា លើក​ទី​២ អាណត្តិ​ទី​១ របស់ខ្លួន ទៅតាម​កម្មវិធី ដែល​បាន​គ្រោងទុក​
ព័ត៌មានជាតិ
ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ​ត្រូវមានការចូលរួមពីគ្រប់សមាសភាពសហគមន៍
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី