(ភ្នំពេញ)៖ ក្រសួងអប់រំ បានប្រកាសថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ បានសម្រេចឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាងកងធំ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។ រីឯការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នឹងធ្វើឡើង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ក្រសួងអប់រំ ក៏បានប្រកាសពីការបន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាឋមភូមិ ឬការប្រឡង ឌីប្លូម ឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅតាមសាលារៀនរៀងៗខ្លួន និងអនុវត្តតាមវិធានការសុវត្ថិភាពសុខភាព និងការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែក សម្រាប់សិស្សថ្នាក់ទី១២ នៅបន្តរៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕




